(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនេះធ្វើឡើង នៅតំបន់សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់៕