(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
បើតាមសេចក្ដីជូនដំណឹងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃស្អែកនេះ មានរបៀបដូចជា៖ ពិធីចូលកាន់តំណែងរបស់សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញថ្មី, កិច្ចប្រជុំពេញអង្គអំពីការពិនិត្យធម្មនុញ្ញភាព ច្បាប់ស្ដីពីវិសោធនកម្ម នៃច្បាប់ស្ដីពីសហជីព និងការបែងចែកក្រុម នៃក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងបញ្ហាផ្សេងទៀតៗ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ៖