(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្លាស់ប្ដូរ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិប៉ោយប៉ែត ដោយឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ជំនួសវរសេនីយ៍ឯក ខឹម ចិត្រា។ នេះបើតាមសេចក្ដីប្រកាស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វារទី១។ ដោយឡែក លោកវរសេនីយ៍ឯក ខឹម ចិត្រា ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិប៉ោយប៉ែត ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្ដរជាតិអូរយ៉ាដាវ៕