(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នឹងបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣។
របៀបវារៈសម្រាប់កិច្ចប្រជុំស្អែកនេះរួមមាន៖
១៖ ពិធីចូលកាន់តំណែងរបស់សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញថ្មី
២៖ កិច្ចប្រជុំពេញអង្គអំពីការពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា៣
មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤
មាត្រា៥៥ មាត្រា៥៩ នៃច្បាប់ស្តីពីសហជីពដែលបានប្រកាសឱ្យប្រើដោយព្រះ
រាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
៣៖ ការបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ និងបញ្ហាផ្សេងៗ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ៖