ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចេញសេចក្តីសម្រេចផ្លាស់ប្តូរ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត
18-12-2019 07:49
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តកំពត។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ។
លោក យិន វុឌ្ឍ ដែលជាប្រធានមន្ទីររៀបចំដែនខេត្តកំពត ត្រូវប្តូរមកបំពេញការងារ នៅទីស្តីការក្រសួងរៀបចំដែនដី ហើយតែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដីខេត្តកំពត ជំនួនលោក យិន វុឌ្ឍ វិញ៕