(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៥នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៦ករណី ឃាត់ខ្លួន៥៦នាក់ និងប្រើប្រាស់៤ករណី ឃាត់ខ្លួន៩នាក់ និងដាំដុះគ្រឿងញៀន១ករណី។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនសរុប៩,២៧០ករណី ដោយឃាត់មនុស្សចំនួន១៩,៤៣៦នាក់ (ស្រី ១,២៨៥នាក់) (ជនបរទេស៤០១នាក់ ស្រី៦៤នាក់ មាន១២សញ្ជាតិ)៕