(កំពង់ចាម)៖ មនុស្ស៨នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដោយប្រើវិធានញុះញង់ ស្ថិតក្នុងភូមិគោកសួស ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ហើយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងជំនាញស្រុកស្រីសន្ធរ សហការជាមួយកម្លាំងជំនាញស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន។
ក្រៅពីការឃាត់ខ្លួនមនុស្សទាំង៨នាក់ហើយនោះ កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៣០កញ្ចប់, ទូរស័ព្ទដៃចំនួន០៥គ្រឿង, ម៉ូតូ០១គ្រឿង, ឧបករណ៍សេព និងសម្ភារវេចខ្ចប់មួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្ដសួរនាំចាត់ការបន្ដតាមនីតិវិធី៕