Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទព័ត៌មាន ស្ដីពី «វិធានការរក្សាតម្លៃឲ្យបានសមរម្យ ក្នុងរដូវប្រមូលផលស្រូ» នៅថ្ងៃទី១៩ ខែធ្នូ

17-12-2019 15:49

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពី «វិធានការរក្សាតម្លៃឲ្យបានសមរម្យក្នុងរដូវប្រមូលផលស្រូវ» នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។

យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមសម្រួលស្ថិរភាពតម្លៃស្រូវ នារដូវប្រមូលផល។

វាគ្មិនដែលនឹងអញ្ជើញចូលរួមក្នុងសន្និសីទនេះ រួមមាន តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទ និងតំណាងមកពីសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រោមការសម្របសម្រួលពី លោក ផៃ ស៉ីផាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖