(ភ្នំពេញ)៖ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងចេញសាលដីការបស់ខ្លួន លើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយ របស់សហចៅក្រមស៊ើបអង្កេត ក្នុងសំណុំរឿង ០០៤/២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចេញដីកាចោទប្រកាន់បញ្ជូន អោ អាន ទៅជំនុំជម្រះ ហើយថ្ងៃដដែលនោះដែរ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានលើកលែងការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបគាត់។
អង្គបុរេជំនុំជម្រះបានទទួលបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាជាតិ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បណ្ដឹងឧទ្ធរណ៍ដាក់ដោយសហមេធាវីរបស់ជនត្រូវចោទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជម្រះ) ដែលចេញដោយសហចៅក្រមស៊ើបអង្កេត អន្តរជាតិ និងបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់ជនត្រូវចោទ ដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិ។
ថ្ងៃទី១៩, ២០ និង ២១ ខែមិថុនា ឆ្នាំ២០១៩ អង្គបុរេជំនុំជម្រះបានបើកសវនាការក្នុងសំណុំរឿង ០០៤/២ ដើម្បីស្តាប់ទឡ្ហីករណ៍របស់ភាគីនានា។ សាលដីកា របស់អង្គបុរេជំនុំជម្រះនឹងអាចរកមើលបានតាមរយៈគេហទំព័រ៖ www.eccc.gov.kh៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ សាលាក្តីខ្មែរក្រហម៖