(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃអង្គារ ០៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូរ ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅផ្សារថ្មី
ស្ថិតក្នុងភូមិពាលញែក1 សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងដកហូតទំនាញសរុបចំនួន ២៨៨គីឡូក្រាម យកទៅរក្សាទុកដើម្បីកំទេចចោល ។
សម្រាប់ការចុះត្រួតពិនិត្យនេះដែល បានត្រួតពិនិត្យម្សៅទឹកដោះគោតាមអនុក្រិត្យ១៣៣ និងបានអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងអ្នកប្រើប្រាស់។
ដោយឡែកសម្រាប់ការចុះត្រួតពិនិត្យ មន្ត្រីកាំកុងត្រូលខេត្ត រួមនិងមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា៖ ទឹកក្រូច Big Cola ១៧៤ដប ស្មើ១២០គីឡូក្រាម, ភេសជ្ជៈ Peach Tea ៤៨ដប ស្មើនិង១៧គីឡូក្រាម, ទឹកក្រូច Est Play ៦០ដប ស្មើនិង១០០គីឡូក្រាម, ទឹកស៊ីអ៊ីវ Soya ២៤ដប ស្មើនិង១២គីឡូក្រាម, ម្សៅទឹកដោះគោ Celia ២កំប៉ុងស្មើនិង២គីឡូក្រាម, សាប៊ូដុះខ្លួន ២៧ដប ស្មើនិង៣៤គីឡូក្រាម, នំកញ្ចប់ ៧កញ្ចប់ស្មើ៣គីឡូក្រាម និងសរុបចំនួន ២៨៨គីឡូក្រាម និងបានយកទៅរក្សាទុក ដើម្បីកំទេចចោលតាមនីតិវិធីច្បាប់ផងដែរ៕