(បាត់ដំបង)៖ សពអ្នកគ្រូបង្រៀនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសង្ស័យករណីរំលោភសម្លាប់ ក្រោយបាត់ខ្លួនកាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលអ្នកគ្រូ បានសុំទៅនាយកសាលាចេញមុនម៉ោងថា កូនឈឺ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ចន្ថា មានកូនម្នាក់ ជាមុខរបរជាគ្រូបង្រៀនបឋមសិក្សាភូមិអំពិលលើ ប្ដីឈ្មោះ ណាង ទីលំនៅភូមិបឹងរុន ឃុំសំឡូត។
បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងត្រួតពិនិត្យធ្វើកោសល្យវិច្ច័យសាកសព សមត្ថកិច្ចមិនទាន់បានអះអាងព័ត៌មានលម្អិតនៅឡើយទេ មកទល់ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដោយរង់ចាំមន្រ្តីបច្ចេកទេសបញ្ជាក់តាមក្រោយ៕