(ស្ទឹងត្រែង)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្តនៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួនការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។
ការចូលរួមលើកនេះជាលើកទី១៤ ក្នុងឆ្នាំ២០១៩ និងជាលើកទី១៩បើគិតចាប់ពីសិក្ខាសាលាលើកដំបូងមក។
គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង, ជំនាញ, បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ សម្រាប់ការវិនិយោគ ដល់សាធារណៈជនគ្រប់ខេត្ត-ក្រុងនៃកម្ពុជា។
លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យ អន្តរការីមូលបត្របានបង្ហាញពី ស្ថានភាពបច្ចុប្បន្ននៃ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាគោលជំហរ របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។
លោក ជា បុល្លិកា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ស៊ី សួន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានលើកឡើងពី សក្ដានុពលនៃខេត្តស្ទឹងត្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យកម្ពុជាបាននឹងកំពុង មានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។
លោក ស៊ី សួន ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញ ដើម្បីឱ្យសិក្ខាកាមងាយយល់ និងទទួលបានចំណេះដឹងអំពី ការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។
លោក ឡុង សំណាង បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងបន្តអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៨ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ហើយក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែកចំណេះជំនាញវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្ត-ក្រុង ទាំងអស់នៃកម្ពុជា។
សម្រាបព័ត៌មានលម្អិត អំពីការចូលរួមសិក្ខាសាលា តាមបណ្ដាខេត្តនេះ សូមទំនាក់ទំនង មកក្រុមហ៊ុនតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ ០២៣ ២២ ៦៦ ៦៦៕