(ភ្នំពេញ)៖ ក្រុមហ៊ុនម៉ាស្ទ័រស៊ុគីស៊ុប បានបរិច្ចាគថវិកា ២០,០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ និងទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ការប្រគល់ថវិកានេះ ក៏ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ, លោក លី សេងឃុង និងលោកស្រី លិម ធារី ព្រមទាំងបុគ្គលិក តំណាងក្រុមហ៊ុនម៉ាស្ទ័រស៊ុគីស៊ុបទាំងអស់ផងដែរ។
ក្រុមហ៊ុនម៉ាស្ទ័រស៊ុគីស៊ុប តែងតែចូលរួមចំនែកក្នុងការងារសង្គមក្រោមរូបភាពផ្សេងៗដូចជា៖ ផ្ដល់អំណោយជូនកុមាររងគ្រោះ ផ្ដល់ថវិការសប្បុរសធម៌ និងបរិច្ចាគឈាមស្ម័គ្រចិត្តជូនមន្ទីរពេទ្យ ជួយសាលាក្រីក្រខ្វះខាតនៅតំបន់ដាច់ស្រយាលជាដើម៕