(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយបញ្ជាក់ថា អាកាសធាតុអប្បបរមាមានពី២០-២៥អង្សាសេ និងអតិបរមាមានពី២៨-៣២អង្សាសេ។
យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប់បន្ត សង្កេតឃើញថា ជ្រលងសម្ពោធខ្ពស់បាន និងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសមួយសប្តាហ៍ទៅមុខនេះ៖
១៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាម៖
* សីតុណ្ហភាពអប្បបរមាមានពី២០-២២អង្សាសេ។
* សីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ។
២៖ បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេ។
* សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ៕