Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌឫស្សីកែវ ប្រកាសផ្សព្វផ្សាយប្រធានបទ «រួមគ្នាតែមួយ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» រយៈពេល២ថ្ងៃ នៅខេត្តមណ្ឌលគិរី

15-12-2019 16:19

(ភ្នំពេញ)៖ ប្រធានបទ «រួមគ្នាតែមួយ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ពោលបើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ ពេលនេះត្រូវបានប្រតិភូ រដ្ឋបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រកាសផ្សព្វផ្សាយក្នុងដំណើរទស្សនកិច្ចបោះជំរុំ រយៈពេល២ថ្ងៃ នៅខេត្តមណ្ឌលគិរី គឺចាប់តាំងពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០១៩នេះ។

ការប្រកាសផ្សព្វផ្សាយប្រធានបទ «រួមគ្នាតែមួយ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» របស់ប្រតិភូរដ្ឋបាលខណ្ឌឫស្សីកែវ ខាងលើនេះ មានការចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាល មន្ត្រីរាជការ បុគ្គលិកខណ្ឌ សមាគមនារីខណ្ឌ-សង្កាត់ចំនួន៧ យុវជនស.ស.យ.ក ខណ្ឌ-សង្កាត់ និងយុវជនអ.ម. ត ជាង២៥០នាក់ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ជា ពិសី និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ ក្រៅពីបោះជំរុំ និងពិសារអាហារសាមគ្គី យ៉ាងសប្បាយរីករាយក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ ក្នុងទិសដៅផ្សព្វផ្សាយ នៅខេត្តមណ្ឌលគិរី អំពីតម្លៃប្រធានបទ «រួមគ្នាតែមួយ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» នេះអាចនិយាយបានថា បើប្រទេសគ្មាន សុខសន្តិភាពទេ នោះការអភិវឌ្ឍក៏គ្មានដែរ។

ឧទាហរណ៍ដូចជាបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែកម្ពុជា ទទួលបានសុខសន្តិភាព ពេញលេញបរិបូរណ៍ ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕