(ភ្នំពេញ)៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ១៤នាក់ ក្នុងនោះមានស្រី០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្ទះជួលក្រុមទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ជនសង្ស័យទាំង១៤នាក់នោះ រួមមាន៖ ទី១៖ឈ្មោះ វង្ស ឆាយា អាយុ៣៤ឆ្នាំ, ទី២៖ឈ្មោះ សាយ ធីឌឿន ភេទស្រី អាយុ១៦ឆ្នាំ, ទី៣៖ឈ្មោះ ធី វាសនា អាយុ២១ឆ្នាំ, ទី៤៖ឈ្មោះ ថុង ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ, ទី៥៖ឈ្មោះ ម៉ុង រិទ្ធី អាយុ២០ឆ្នាំ, ទី៦៖ឈ្មោះ អេង តាម៉ៅ អាយុ២៣ឆ្នាំ, ទី៧៖ឈ្មោះ អាន ស្សាវរី អាយុ២៦ឆ្នាំ, ទី៨៖ឈ្មោះ ជា តារា អាយុ២២ឆ្នាំ, ទី៩៖ឈ្មោះ ស រ៉ាវី អាយុ២២ឆ្នាំ, ទី១០៖ឈ្មោះ ញឹម ចៅចាន់ អាយុ២៧ឆ្នាំ, ទី១១៖ឈ្មោះ គង់ រដ្ឋា អាយុ២២ឆ្នាំ, ទី១២៖ឈ្មោះ សន ឆក អាយុ៣៦ឆ្នាំ, ទី១៣៖ឈ្មោះ ពៅ ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ និងទី១៤៖ឈ្មោះ ទេព កញ្ជណា ភេទស្រី អាយុ១៦ឆ្នាំ ជនសង្ស័យទាំង១៤នាក់នេះ ស្នាក់នៅភូមិកើតហេតុខាងលើជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ កំពុងត្រូវបានមន្ត្រីជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរស្តាប់ចម្លើយ សម្រង់សាវតាជាតិ ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធបន្ត និងសរុបរបាយការណ៍កសាងសុំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់៕