(ភ្នំពេញ)៖ ដូចការសន្យា ROMANSON ដែលជានាឡិកាស្វីស និងល្បីជាងគេនៅប្រទេសកម្ពុជា បាននាំមកនូវកម្មវិធីដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកសម្រាប់ដំណាច់ឆ្នាំ 2019 នេះ គឺចាប់ពីថ្ងៃទី15ធ្នូ ដល់ ថ្ងៃទី01 មករា ឆ្នាំ2020 មានការបញ្ចុះតំលៃ 30% និង 50% គ្រប់ម៉ូតទាំងអស់ មិនថាម៉ូតថ្មីដែលទើបមកដល់ក៏ដោយ។
កម្មវិធីនេះធ្វើឡើងនៅគ្រប់សាខាទាំងអស់របស់ ROMANSON ដែលជាហាងមានលក់គ្រប់ផលិតផលដូចជា នាឡិកាជាច្រើនម៉ាក, វ៉ែនតា POLICE និង Chopard , ទឹកអប់ម៉ាកល្បីៗ រួមទាំងម៉ាក J.ESTINA ក៏បានចូលរួមក្នុងកម្មវិធីនេះដែលរួមមានៈ កាបូប, គ្រឿងសំអាង, នាឡិកា, គ្រឿងអលង្ការ, វ៉ែនតា និងស្បែកជើង។
តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងយីហោ ROMANSON បានឲ្យដឹងថា ការបញ្ចុះតម្លៃដ៏ធំសម្បើមនេះ ដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងដើម្បីឲ្យអតិថិជនទទួលបាននូវគ្រប់ផលិតផលជាមួយតម្លៃដែលមិនគួរឲ្យជឿ។
លើសពីនោះ ដោយសារមានការសំណូមពរជាច្រើនឲ្យមានការបញ្ចុះតម្លៃដ៏កក្រើកនេះបានម្តង ហើយចំនុចមួយទៀតគឺ ដើម្បីរក្សាចំណាត់ថ្នាក់នៃការលក់ដ៏ច្រើនរបស់ ROMANSON។
សម្រាប់ម៉ាក J.estina គឺជាយីហោលេខ 1 នៅប្រទេសកូរ៉េ ជាមួយនឹងផលិតផលជាច្រើនដូចជា៖ គ្រឿងអលង្ការ, គ្រឿងសំអាង, កាបូប, នាឡិកា, វ៉ែនតា និងស្បែកជើង។ មូលហេតុដែលម៉ាក J.estina ទទួលបានភាពជោគជ័យខ្លាំងក៏ដោយសារកេរ្តិ៍ឈ្មោះ, គុណភាព និងការរចនាម៉ូតដ៏ទាន់សម័យជាមួយអ្នករចនាម៉ូតលំដាប់កំពូលៗរបស់កូរ៉េ។
កាបូបៈ ជាមួយនឹងម៉ូតថ្មីៗបែបកូរ៉េ ដែលជាផលិតផលពេញនិយម បូករួមនឹងគុណភាពកាបូបដែលធ្វើពីស្បែកសុទ្ធ (មិនមែនធ្វើពីជ័រ) ។ មានគ្រប់ម៉ូតសំរាប់គ្រប់កម្មវិធី ជាពិសេសមានម៉ូតសំរាប់យុវតីផងដែរ ។
គ្រឿងសំអាងៈ ដូចលោកអ្នកបានដឹងហើយ ផលិតផលគ្រឿងសំអាងកូរ៉េសុទ្ធ គឺមានគុណភាពល្អ មិនប៉ះពាល់ស្បែកពេលប្រើ ដូច្នេះ J.ESTINA នឹងបំពេញតំរូវការលោកអ្នកបាន ជាមួយផលិតផលដ៏សំបូរបែប មានច្រើនពណ៌សំរាប់ជ្រើសរើស និងការវេចខ្ចប់ដ៏ទាក់ទាញ ។
គ្រឿងអលង្ការៈ ជាម៉ាកលេខ1 នៅប្រទេសកូរ៉េ គ្រឿងអលង្ការ J.ESTINA ត្រូវបានលក់ដាច់បំផុតជាមួយ Model: Dancing Stone ដែលត្បូងអាចធ្វើចលនាបាន។ គ្រឿងអលង្ការ J.ESTINA គឺអោយតំលៃលើការ Design ម៉ូតខ្លាំងបំផុតដែលជាចំនុចទាក់ទាញក្នុងចំណោមយុវវ័យប្រទេសកូរ៉េ ។
នាឡិកាៈ លំអរដោយត្បូងភ្លឺចិញ្ចែងចិញ្ចាច សំរាប់សុភាពនារីទាំងឡាយពេលចូលរួមគ្រប់កម្មវិធីជាមួយម៉ូតដែលម៉ាកផ្សេងៗមិនអាចធ្វើតាមបាន ។
ហេតុដូច្នេះ ជាមួយការបញ្ចុះតំលៃដ៏ធំនេះក៏ជាឱកាសសម្រាប់អតិថិជនទាំងអស់អាចជាវបានផលិតផលសុទ្ធរបស់ប្រទេសកូរ៉េជាមួយតំលៃដែលមិនគួរឲ្យជឿ ដែលលោកអ្នកមិនអាចរកទិញបាននៅប្រទេសផ្សេងៗឡើយ ។
បើលោកអ្នកចង់ដឹងពត៌មានបន្ថែម និងម៉ូតផលិតផលថ្មីៗ សូមអញ្ជើញមកកាន់ហាង ROMANSON ឬ J.estina ណាមួយ នោះលោកអ្នកអាចទិញបានគ្រប់ផលិតផលទាំងអស់៕
ឬចូលទៅកាន់ Facebook Page: Romanson Cambodia, J.estina Cambodia និង J.estina Beauty Cambodia ឬទំនាក់ទំនងលេខទូរស័ព្ទៈ 099 972 666 / 092 872 666