(ភ្នំពេញ)៖ រថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មីឆ្នាំ២០២០ ត្រូវបានសម្ពោធជាផ្លូវការនូវកម្ពុជា ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ដែលកាន់តែផ្តល់នូវភាពងាយស្រួលដល់អ្នកបើកបរ និងធ្វើដំណើរគ្រប់សា្ថនភាពផ្លូវ ជាមួយនឹងរថយន្តលក្ខណៈគ្រួសារ Hyundai Palisade 2020 ដោយរថយន្តនេះ ត្រូវបានរំពឹងថា នឹងទទួលបានកំណើនលក់ច្រើនក្នុងទីផ្សារកម្ពុជាផងដែរ។
ក្នុងពិធីបើកសម្ភោធជាផ្លូវការរថយន្ត The All-New Palisade ឆ្នាំ2020 នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ លោក Brian Ko នាយកប្រតិបិត្តរបស់ក្រុមហ៊ុន Hyundai បានថ្លែងថា «The All-New-Palisade ប្រាកដជាអាចវាយលុកទីផ្សារប្រទេសកម្ពុជាបានជាក់ជាមិនខាន ពីព្រោះរថយន្ត SUV មួយនេះមានទំហំធំ ជាមួយនិងតម្លៃប្រកួតប្រជែងទៀតផង។ រថយន្តនេះត្រូវ បានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលធានាបាននូវសុត្ថិភាព និងភាពងាយស្រួល សម្រាប់អ្នកបើកបរ ហើយយើងជឿជាក់ថារថយន្ត Hyundai SUV ស៊េរីថ្មីនេះ ពិតជាសាកសមឥតខ្ចោះ មិនថាការប្រើប្រាស់ជាប្រចាំថ្ងៃ និងការធ្វើដំណើរកំសាន្តនោះទេ»។
លោកបានបញ្ជាក់ថា រថយន្ត The All-new Palisade ឆ្នាំ2020 ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណិតភាព និងភាពខ្លាំងទាំងការរចនា និងដំណើរការម៉ាស៊ីន។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyundai Palisade បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណិតភាព និងភាពលេចធ្លោ នៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ Palisade បានឈ្នះពានរង្វាន់ ការរចនាផលិតផលរថយន្ត និងម៉ូតូ នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនាជាលក្ខណៈអន្តរជាតិ ដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩។
អ្នកនាង ខន អេងលី អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Hyundai បានលើកឡើងថា Hyundai Palisade ជាប្រភេទ រថយន្តលក្ខណៈគ្រួសារ ដោយរថយន្តនេះត្រូវបានរចនាប៉ាណាខាងមុខជារាងសំណាញ់ ប្រទាក់ក្រឡាដែលស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណិតភាពនៃរថយន្ត SUV។ ជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែប LED ដែលមានភាពទាក់ទាញ និងភ្លឺច្បាស់ល្អ។ ជាពិសេសយ៉ាន់កង់ដែលមានទំហំដល់ទៅ ២០អ៊ីងរឹងមាំ និងអាចធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។
ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួលបាននូវអារម្មណ៏ស្រស់ស្រាយ និងផាសុខភាពរូមជាមួយកៅអីដល់ទៅ៧សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។ កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេសជាមួយនឹងការរចនាជាឈើក្រូមេនៅជុំវិញឡាន ដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។
The All-new Palisade ដំណើរការដោយម៉ាស៊ីន 3.5L ជាមួយនឹងថាមពលអតិបរិមាដល់ទៅ 277ps និងដំណើរការដោយ 8 លេខ អូតូម៉ាទិច។ Palisade ប្រើប្រាស់ប្រព័ន្ធ HTRAC និង Multi-Terrain Mode ដែលបង្កើនប្រសិទ្ធភាពលើដំណើរការលើស្ថានភាពផ្លូវផ្សេងគ្នា ដូចជា ផ្លូវភក់ ខ្សាច់ រលាក់ និងផ្លូវសើមរអិល។
បច្ចេកវិទ្យាឆ្លាតវៃៈសុវត្ថិភាព និងភាពងាយស្រួល The All-new Palisade ផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយលើផ្នែកសុវត្ថិភាព និងភាពងាយស្រួលដែលពិតជាមិនអាចខ្វះបានចំពោះឡានក្នុងក្តីសុបន្តិរបស់អ្នក ដែលក្នុងនោះរួមមាន៖
- អេក្រង់ touchscreen ១០.២៥អ៊ីញ និងអេក្រង់ពហុព័ត៌មានដែលមានទំហំដល់ទៅ ១២.៣ អ៊ីងដែលផ្តល់នូវលោកអ្នកនៅព័ត៌មាន និងការកម្សាន្តផ្សេងៗ។
- ប្រព័ន្ធ Shift-by-wire ដែលមាននៅក្នុងចង្កឹះលេចអេឡិចត្រូនិច ដែលវានឹងផ្លាស់ ប្តូរទៅអក្សរP នៅពេលដែលម៉ាស៊ីនរលត់ និងនៅពេលដែលអ្នកបើកបរបើកទ្វាររថយន្ត។
- កន្លែងសាកថ្មីអត់ខ្សែ (Wireless charger) ពិតជាងាយស្រួលដែលអាចប្រើបានចំពោះ Android deices និង Apple IPhone។
- Heads-Up Display ដែលបង្ហាញព័ត៌មាននៅលើកញ្ចក់ និងជួយឲ្យអ្នកបើកបរផ្តោត អារម្មណ៏នៅលើផ្លូវពេលកំពុងបើកបរ។
- Blind Spot View Monitor ដែលជាប្រព័ន្ធសុវត្ថិភាពជួយអ្នក បើកបរអាចមើល ឃើញរថយន្តដែលមកពីចំហៀង ប្រព័ន្ធនេះនឹងដំណើរការនៅ ពេលដែលអ្នកបើកភ្លើង បត់ឆ្វេងស្តាំ។
- Safe Exit Assist and Rear Occupant Alert បានបង្កើតឡើងដើម្បីធានា សុត្ថិភាពដល់អ្នកដំណើរផ្នែកខាងក្រោយ។
- លោកអ្នកកាន់តែរីករាយ នឹងដំណើរកំសាន្តរបស់លោកអ្នកជាមួយ ដំបូលបើកភ្លោះដែលបញ្ជាដោយប៊ូតុងផងដែរ៕