(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ អេឡិកត្រូនិក (ICE Electronics) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិច និងផ្តល់ដំណោះស្រាយព័ត៌មានវិទ្យា ឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណ និងធ្វើការបណ្តុះបណ្តាល ដល់អតិថិជនរបស់ខ្លួន សម្រាប់រដូវកាលឆ្នាំថ្មី ខាងមុខនេះ អំពីផលិតផល Dell EMC ក្រោមប្រធានបទ «Dell Workforce Transformation and Unified Workspace»។
ពិធីនេះ មានការអញ្ជើញចូលរួម ធ្វើបទបង្ហាញអំពីផលិតផលដោយផ្ទាល់ ពីលោក Kanednat Chayamornchattarakoop ដែលជា Product Technologies Consultant មកពីក្រុមហ៊ុន Dell EMC។ កម្មវិធីនេះ រៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅវេលាម៉ោង០៥៖០០ល្ងាច រហូតដល់ម៉ោង០៩៖០០យប់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងកម្មវិធីខាងលើនេះ មានវត្តមានអញ្ជើញចូលរួមជាកិត្តិយស ក្នុងការបើកកម្មវិធីដោយអ្នកនាង ខៀវ ចាន់រដ្ឋា ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អាយ អេឡិកត្រូនិក និងមានភ្ញៀវកិត្តិយសជាច្រើន ដែលជាអតិថិជនរបស់ក្រុមហ៊ុន បានចូលរួមយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ អ្នកនាង ខៀវ ចាន់រដ្ឋា បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថា ក្រុមហ៊ុនមានការរីកចំរើនមកដល់សព្វថ្ងៃនេះ ក៏ដោយសារការជឿទុកចិត្ត និងការជួយគាំទ្រ នៅផលិតផលរបស់ក្រុមហ៊ុន ពីអតិថិជនទាំងអស់គ្នា និង ការមានបំរើសេវាកម្មយ៉ាងល្អ ពីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដល់អតិថិជនរបស់ខ្លួន។
អ្នកនាង ខៀវ ចាន់រដ្ឋា ក៏បានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនសូមសន្យាថា នៅក្នុងឆ្នាំថ្មីខាងមុខនេះ នឹងបន្តពង្រឹងគុណភាព និងសេវាកម្មឲ្យកាន់តែល្អជាងនេះទៀត ជូនដល់អតិថិជនទាំងអស់ផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន អាយ អេឡិកត្រូនិក គឺជាក្រុមហ៊ុនមួយ ដែលមានលក់ផលិតផលបច្ចេកវិទ្យាទំនើបៗ នឹងទាន់សម័យដែលឈានមុខគេតែមួយគត់ នៅក្នុងប្រទេសកម្ពុជា និងមានផលិតផលជាច្រើនប្រភេទដូចជា៖ DELL, Lenovo, ASUS, Razer, DXRacer, Sony, Fuji Xerox, Transcend, Silicon Power, SonicWALL, Synology, APC, Targus, TruPower, Aerohive, Trendnet, Linkbasic, HiTi, Honeywell, Truvison, Hikvision, Ekwb, Infinite Solution, Bitdefender, Nex Bill ហើយផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន ហើយក្រុមហ៊ុន ក៏ផ្តល់នូវដំណោះស្រាយនានា ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដែលមានគុណភាពល្អ តម្លៃសមរម្យ និង សេវាកម្មរហ័ស៕