(បាត់ដំបង)៖ អគារសន្និសីទទើបកសាងថ្មី ដែលអំណោយរបស់ខេត្តមិត្តភាពប្រទេសវៀតណាម បាត់ដំបង-ដាណាំង ត្រូវបានថ្នាក់ដឹកនាំខេត្ត ធ្វើពិធីក្រុងពាលីបួងសួងសុំសេចក្តី ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃខាមុខនេះ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលសន្និសីទក្នុងសាលាខេត្តបាត់ដំបង ក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត និងមានការចូលរួមពី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំង មន្រ្តីរាជការជាច្រើនរូបទៀត។
បន្ទាប់ពីលោកអាចារ្យ បានធ្វើពិធីកម្មវិធីសាសនារួចមក, លោក ងួន រតនៈ បានបូជាទៀន ធូបបួងសួងសុំសេចក្តីសុខ និងប្រោសព្រហ្មដល់អ្នកចូលរួមទាំងអស់ សុំឲ្យបានសេចក្តីសុខទាំងអស់គ្នា៕