(ភ្នំពេញ)៖ មន្ទីរពេទ្យអន្តរជាតិថ្មីមួយទៀតមកពីសិង្ហបុរី The Prestige Hospital (TPH) នឹងបើកឲ្យដំណើរការនៅដើមឆ្នាំ២០២០ខាងមុខនេះហើយនៅកណ្តាលក្រុងភ្នំពេញ។
នៅឯជំនួបរវាងក្រុមវេជ្ជបណ្ឌិតមកពីសិង្ហបុរី ជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងសប្តាហ៍នេះ លោក ពុយ គា ជាទីប្រឹក្សាជាន់ខ្ពស់របស់មន្ទីរពេទ្យ The Prestige Hospital បានជម្រាបជូនថា វេជ្ជបណ្ឌិតមកពីសិង្ហបុរីនិងវេជ្ជបណ្ឌិតជំនាញៗ មកពីប្រទេសលោកខាងលិចនឹងរួមគ្នាជួយផ្តល់ប្រឹក្សាយោបល់ ផ្នែកសុខភាពទូទៅដល់ពលរដ្ឋខ្មែរ ដើម្បីទប់ស្កាត់និងកាត់បន្ថយជំងឺធ្ងន់ធ្ងរនានា មុននឹងចូលដល់ដំណាក់កាលត្រូវព្យាបាលឬសង្គ្រោះបន្ទាន់។
TPH ជាមន្ទីរពេទ្យអន្តរជាតិថ្មីដែលបំពាក់ដោយសម្ភារៈពេទ្យទំនើបៗ មកពីអាឡឺម៉ង់ អាមេរិក និងជប៉ុន និងប្រជុំដោយវេជ្ជបណ្ឌិតជំនាញៗ មកពីសិង្ហបុរី ស្វីស និងកាណាដា នឹងបើកឱ្យដំណើរការនៅដើមត្រីមាសទីមួយ ឆ្នាំក្រោយនេះ ដែលជាការចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាល និងសុខភាពរបស់ពលរដ្ឋកម្ពុជា ជាពិសេសជួយសម្រួលដល់បងប្អូន ដែលមានបញ្ហាសុខភាព ហើយត្រូវការសេវាពេទ្យលំដាប់ស្តង់ដាខ្ពស់ ដោយពុំចាំបាច់ចំណាយថវិការច្រើន និងពេលវេលាយូរធ្វើដំណើរ ទៅកាន់សិង្ហបុរីទៀតឡើយ។
បងប្អូនដែលត្រូវការព័ត៌មានបន្ថែមទាក់ទងនឹងបញ្ហាសុខភាព ការពិគ្រោះយោបល់ និងការព្យាបាលអាចទំនាក់ទំនង៖ ទូរសព្ទ៖ 023 266 999/012645262 ឬទៅកាន់អគារលេខ 16 & 18ផ្លូវលេខ 21 សង្កាត់ទន្លេបាសាក់ (ម្តុំផ្សារកាប់គោ) ខណ្ឌចំការមន ភ្នំពេញ៕