(ស្វាយរៀង)៖ ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម នឹងរៀបចំលំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នាមួយ នៅភូមិទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមការប្រកាសរបស់ រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជា គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យមានការរីកចម្រើន៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង៖