(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃនៅកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យចូលទស្សនាស្តង់ទំនិញថៃ (Thai Pavilion) នៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ស្តង់ទំនិញថៃ មានក្រុមហ៊ុនចំនួន១០ ដែលជាតំណាងចែកចាយទំនិញថៃ នៅប្រទេសកម្ពុជា នឹងនាំយកទំនិញថៃជាច្រើនប្រភេទ មកដាក់តាំងដូចជា ទំនិញម្ហូបអាហារ ផលិតផលធ្វើពីស្បែក ហូលផាមួង និងម៉ាស៊ីនចំរោះទឹកជាដើម ដែលជាទំនិញមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដោយស្តង់ទំនិញនេះ មានទីតាំងស្ថិតនៅស្តង់លេខ K01-K12៕