(ភ្នំពេញ)៖ បុរី KS Residence ដែលមានទីតាំងនៅស្រុកកៀនស្វាយ បានបើកលក់ Pre Sale ថ្ងៃនេះហើយ ដោយមានការបញ្ចុះតម្លៃពិសេសរហូតដល់ ១៣% រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅការិយាល័យក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (KW Khmer Real Estate) ផ្ទះលេខ២៨០ ផ្លូវ១៨២ ហៅផ្លូវទេពផន ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាម្ចាស់គម្រោងបានឲ្យដឹងថា ដើម្បីអបអរសាទរ ការបើកលក់បុរី KS Residence នៅស្រុកកៀនស្វាយ ក្រុមហ៊ុននឹងលក់បញ្ចុះតម្លៃពិសេសរយៈពេល ៣ថ្ងៃដំបូង នៅថ្ងៃទី១៦-១៧-១៨ ខែធ្នូ និងមានការផ្ដល់នូវលក្ខខណ្ឌពិសេស សម្រាប់អ្នកទិញជាមន្ដ្រីរាជការ និងលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
១៖ បញ្ចុះតម្លៃ ៣% ដោយស្វ័តប្រវត្តិ សម្រាប់អ្នកទិញជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនកាន់អត្តសញ្ញាបណ្ណ័ ឬមានស្រុកកំណើតមកពីខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល ។
២៖ បញ្ចុះតម្លៃថែម ១០% ទៀត សម្រាប់អ្នកបង់លុយគ្រប់ភ្លាម ។
៣៖ ធនាគារនឹងផ្តល់ប្រាក់កម្ចីចំនួន ៧០% បើបង់គ្រប់ ៣០% ភ្លាមនឹងបានការបញ្ចុះតម្លៃ ៥% ។ បើបង់ ៣០% ក្នុងរយៈពេល ៣ខែ នឹងទទួលបានការបញ្ចុះតម្លៃ ៣% ហើយបើបង់ ៣០% ក្នុង ៦ខែ នឹងទទួលបានការបញ្ចុះតម្លៃ ១% ។
៤៖ ការរត់ការផ្ទេរឈ្មោះក្នុងប្លង់រឹង និងការបង់ពន្ធ័ប្រថាប់ត្រា ៤% គឺជាបន្ទុករបស់ KS Residence ដោយអ្នកទិញមិនបាច់បង់ប្រាក់ថែមនោះទេ ។
៥៖ ផ្ទះនីមួយៗ មាន ២ជាន់ ៣បន្ទប់គេង ៣បន្ទប់ទឹក ទំហំសំណង់ ១១១ម៉ែត្រការ៉េ កន្លែងចតឡានក្នុងរបងផ្ទះ តម្លៃចាប់ពី ៤៤,៦០០ដុល្លារ ។
គួរបញ្ជាក់ថា ការលក់បញ្ចុះតម្លៃពិសេសនេះ គឺសម្រាប់តែថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខណៈក្រោយរយៈពេល ៣ថ្ងៃខាងលើ KS Residence នឹងត្រូវលក់ក្នុងតម្លៃធម្មតាវិញ ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ 012 44 96 44 ៕