(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ក្នុងនោះករណីប្រើប្រាស់១០ករណី និងជួញដូរ២០ករណី ឃាត់ខ្លួនជនសង្ស័យ៦៥នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,២០៤ករណី ឃាត់មនុស្ស១៩,២៩៣នាក់ (ស្រី១,២៨០នាក់) ក្នុងនោះមានជនបរទេស៤០១នាក់ (ស្រី៦៤នាក់)៕