(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការដាក់ឲ្យប្រើប្រាស់កម្មវិធីត្រួតពិនិត្យភាពត្រឹមត្រូវ នៃឯកសារដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ និងតាមដានដំណើរការឯកសារ ដែលបានដាក់ស្នើមកអង្គភាពពន្ធដារ (Checking & Document Tracking App)។

អគ្គនាយកដ្ឋានពន្ធដារបានអះអាងថា ការដាក់ឲ្យដំណើរការប្រព័ន្ធថ្មីនេះ គឺដើម្បីជំរុញឲ្យការផ្តល់សេវាកាន់តែប្រសើរឡើង និងធានាបានតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តការងារ ផ្តល់សេវាជូនអ្នកជាប់ពន្ធ និងសាធារណជនទាំងអស់៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖