(ភ្នំពេញ)៖ ជនបរទេសចំនួន ៤៤នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ទីកន្លែងសម្បថ ដើម្បីបានធ្វើពាក្យស្បថ ចូលជាសញ្ជាតិខ្មែរ។ ការអនុញ្ញាតឲ្យចូលស្បថនេះ បានធ្វើឡើងបន្ទាប់ពីជនបរទេស ទាំង ៤៤នាក់ បានបំពេញនូវលក្ខណៈសម្បត្តិ នៃច្បាប់កម្ពុជាបានកំណត់បានយ៉ាងត្រឹមត្រូវ។

ពិធីសម្បថឲ្យចូលសញ្ជាតិខ្មែរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជក្រឹត្យត្រូវបានរៀបចំឲ្យធ្វើសម្បថ
នៅចំពោះមុខតុលាការកំពូលដើម្បីបំពេញនីតិសម្បទាជាជនជាតិខ្មែរតាម គោលការណ៍និងនីតិវិធីកំណត់នៃច្បាប់សញ្ជាតិ។

ផ្អែកតាមមាត្រា១៦, មាត្រា២៧ នៃច្បាប់ស្តីពី សញ្ជាតិគ្រប់គ្រងជនបរទេស ដែលបានចូលសញ្ជាតិខ្មែររួចហើយ តាមរយៈព្រះរាជក្រឹត្យ ត្រូវធ្វើសម្បថនៅចំពោះមុខ
តុលាការកំពូល។ ព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរត្រូវប្រគល់ជូនសាមីខ្លួនបន្ទាប់ពីធ្វើសម្បថរួច៕