(កណ្តាល)៖ សំណង់លំនៅឋាន និងដីឡូតិ៍មានលាភ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើពិធីសម្ពោធជាផ្លូវការ ដើម្បីដាក់លក់សម្រាប់អតិថិជន ក្នុងតម្លៃពិសេសបំផុត។
សំណង់លំនៅឋាន និងដីឡូតិ៍មានលាភ បានបើកសម្ពោធលក់គម្រោងរបស់ខ្លួន នៅទីតាំងមួយកន្លែងដែលស្ថិតនៅភូមិភូមិថ្លើក ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល។
ផ្ទះល្វែងមានលក់ក្នុងតម្លៃ៥២០០០ដុល្លារ ប៉ុន្តែក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដែលជាថ្ងៃសម្ពោធ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានការបញ្ចុះតម្លៃតម្លៃឲ្យអតិថិជន ២០០០ដុល្លារ។ ជាមួយគ្នានេះ សម្រាប់អតិថិជន ដែលបង់ប្រាក់មុនចំនួន៥០% ត្រូវបានបញ្ចុះឲ្យ៥% លើតម្លៃផ្ទះល្វែងនេះ។
ដីឡូតិ៍មានលក់ក្នុងតម្លៃ ២០៥០០ដុល្លារ ប៉ុន្តែក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដែលជាថ្ងៃសម្ពោធ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានការបញ្ចុះតម្លៃតម្លៃឲ្យអតិថិជន ២០០០ដុល្លារ។ រាល់ការដែលអតិថិជន បង់ប្រាក់មុនចំនួន ៥០% ត្រូវបានបញ្ចុះឲ្យ៥% លើតម្លៃដីឡូតិ៍នេះផងដែរ៕