Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជិន ម៉ាលីន នឹងដឹកនាំប្រតិភូគណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៉ី រយៈពេល២ថ្ងៃ

13-12-2019 13:58

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) តំណាងលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន នឹងដឹកនាំគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៉ី រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី Tatina Moskalkova ស្នងការនៃឧត្តមស្នងការសិទ្ធិមនុស្ស នៃសហព័ន្ធរុស្ស៉ី។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៉ី លោក ជិន ម៉ាលីន និងគណៈប្រតិភូ នឹងចូលរួមក្នុងកម្មវិធីចំនួនរួមមាន៖

ទី១៖ ធ្វើជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិលើកទី III ស្តីពីយន្តការ នៃការការពារសិទ្ធិមនុស្សក្នុងតំបន់ អឺរ៉ុប និងអាស៊ី ហៅកាត់ថា អឺរ៉ាស៊ី (Eurasia)។

ទី២៖ កិច្ចប្រជុំសម្ព័ន្ធការិយាល័យប្រជាពលរដ្ឋអឺរ៉ាស៊ី (Eurasian Ombudsman Alliance) ក្នុងនាមជារដ្ឋសង្កេតការណ៍។

និងទី៣៖ កិច្ចពិភាក្សាការងារជាមួយឧត្តមស្នងការសិទ្ធិមនុស្ស នៃសហព័ន្ធរុស្ស៉ី ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស រវាង គ.ស.ម.ក. និងឧត្តមស្នងការសិទ្ធិមនុស្ស នៃសហព័ន្ធរុស្ស៉ី៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖