Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរចុះបង្ក្រាបទីតាំងល្បែងភ្នាល់បាល់ តាមប្រព័ន្ធអ៉ីនធើណេត នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និងដកហូតកុំព្យូទ័រ ២០គ្រឿង

13-12-2019 12:55

(ភ្នំពេញ)៖ ដោយទទួលបានបទបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ, លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ ចុះបង្ក្រាប និងបិទទីតាំងប្រកបអាជីវកម្មល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត ស្ថិតនៅផ្ទះលេខ១៩A ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ប្រតិបត្ដិការ ចុះបង្ក្រាបទីតាំងល្បែងភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធើណេត ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងប្រតិបត្ដិការនោះ កម្លាំងអាជ្ញាធរ និងកម្លាំងនគរបាល បានដកហូតកុំព្យូទ័រចំនួន ២០គ្រឿង, ទូរទស្សន៍ចំនួន០៣គ្រឿង, កៅអីដែកចំនួន០៣, យកមករក្សាទុក នៅសាលាខណ្ឌដូនពេញ។ ចំពោះសម្ភារផ្សេងៗទៀត ដែលពុំពាក់ព័ន្ធ ជាមួយនឹងបទល្មើសល្បែងអនឡាញនេះ ក្រុមការងារពុំបានដកហូតនោះទេ៕