(ភ្នំពេញ)៖ ការបំពាក់ម៉ាស៊ីនត្រួតពិនិត្យគុណភាពនៃការកិបគម្របកំប៉ុងស្រាបៀរកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺដើម្បីគ្រប់គ្រងភាពត្រឹមត្រូវនៃមាត្រដ្ឋានក្នុងការកិបគម្របកំប៉ុង ដើម្បីសម្រួលដល់ការវេចខ្ចប់ជៀសវាងការលេចទឹកស្រាបៀរចេញមកក្រៅ នៅពេលដាក់លក់លើទីផ្សារ។
ម៉ាស៊ីននេះនាំចូលមកពីប្រទេសស៊ុយអ៊ែដ ដែលប្រតិបត្តិការនៃការត្រួតពិនិត្យ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ អាចពិនិត្យលើកំប៉ុងស្រាបៀរ បានយ៉ាងច្បាស់លាល់ និងត្រឹមត្រូវទៅតាមការបទដ្ឋានដែលបានកំណត់ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
ប្រព័ន្ធនឹងធ្វើការរក្សាទុកនូវទិន្នន័យទាំងអស់ដើម្បីធានាឲ្យបានថា គ្រប់កំប៉ុងស្រាបៀរ ត្រូវបានត្រួតពិនិត្យគុណភាពបានយ៉ាងត្រឹមត្រូវ។
គួរបញ្ជាក់ថា ម៉ាស៊ីននឹងត្រួតពិនិត្យលើភាពត្រឹមត្រូវនៃមាត់កំប៉ុងទាំងក្នុង និងក្រៅ ដែលរួមមានការ ពិនិត្យ កម្ពស់កំប៉ុង ជម្រៅនៃមាត់កំប៉ុង កម្រាស់ និងកម្ពស់នៃគម្របកំប៉ុង ក៏ដូចជា រូបរាងនៃមាត់ទំពក់គម្របកំប៉ុង និងភាពប្រសព្វគ្នារវាងការកិបគម្របទៅនឹងកំប៉ុងជាដើម៕