(ភ្នំពេញ)៖ ជាមោទកភាពរបស់កីឡាករ Gabriel Jesus របស់ក្រុម Manchester City ដែលរកគ្រាប់បាល់ដ៏មានតម្លៃ ៣គ្រាប់តែម្នាក់ឯង ក្នុងការប្រកួតជាមួយក្រុម Dinamo Zagreb របស់ប្រទេសក្រូអាតក្នុងព្រឹត្តិការណ៍ប្រកួត Premiere League Champions កាលពីយប់ម៉ិញ។
គ្រាប់បាល់ទាំង៣នេះ គឺត្រូវបានស៊ុតបញ្ចូលទីផ្ទួនៗគ្នាតែម្តង ដោយកីឡាករ Gabriel Jesus និង 1គ្រាប់ទៀតដោយសមាជិកក្រុមរបស់ខ្លួន បន្ទាប់ពីគូប្រកួតរបស់ពួកគេបាននាំមុខ១គ្រាប់នៅនាទីទី១០។
លទ្ធផលជាប្រវត្តិសាស្រ្តនេះបានធ្វើឱ្យ Gabriel Jesus ក្លាយជាកីឡាករវ័យក្មេងជាងគេបំផុតរបស់ប្រេស៊ីលដែលរកគ្រាប់បាល់សរុប១០គ្រាប់ក្នុងព្រឹត្តិការណ៍ Champions League។
ហើយប្រវត្តិសាស្រ្តថ្មីនេះធ្វើអោយអ្នកតំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សប្បាយចិត្តក្រៃលែង និងកោតសរសើរចំពោះជ័យជម្នះរបស់ក្រុម Manchester City ដែលជាដៃគូផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ នៅប្រទេសកម្ពុជា។
គួរជម្រាបថា នៅវេលាម៉ោង១១ យប់ ថ្ងៃទី ១៥ ខែធ្នូខាងមុខនេះ ក្រុមបាល់ទាត់ Manchester City នឹងត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ English Premiere League ជាមួយក្រុមបាល់ទាត់ Asernal ដូច្នេះសម្រាប់អ្នកគាំទ្រក្រុមបាល់ទាត់ Manchester City ទាំងអស់អាចរង់ចាំទស្សនាការប្រកួតនេះបាននៅលើកញ្ចក់ទូរទស្សន៍ CTN, MYTV, និង CNC ផងដែរ៕