(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នឹងអញ្ជើញផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីមុខងារ និងរចនាសម្ពន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត។
បើតាមសេចក្ដីប្រកាសព័តមាន របស់ គ.ជ.អ.ប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យអនុវត្តនេះ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យ ឯកជន និងអង្គការសង្គមស៉ីវិល៕