(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចុះពិនិត្យផ្លូវបេតុងថ្មី ០១ខ្សែ ដែលទើបស្ថាបនារួច ប្រវែង ៨៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវ២១៧ ទៅដល់សារមន្ទីរជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលយកសំណើសំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋមកដោះស្រាយឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថាផ្លូវបេតុង១ខ្សែ ដែលទើបស្ថាបនារួខ ពីមុនជាផ្លូវតូច មានទំហំត្រឹម៤ម៉ែត្រ ហើយមានលក្ខណៈខូចខាតខ្លាំង ដែលបង្កការលំបាក ដល់ការធ្វើដំណើរ ក៏ដូចជាការចេញចូលរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកកាន់សារមន្ទីរជើង៕