(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំប្រារព្ធទិវាប្រយុទ្ធ និងជំងឺអេដស៍១ ធ្នូ ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់រីករាលដាល នៃមេរោគអេដស៍និងជម្ងឺអេដស៍» ដោយមានចូលរួមក្រោមវត្តមានលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្ត្រីក្រោមឱវាទ និងមន្រ្តីរាជការគ្រប់បណ្តាអង្គភាពស្ថាប័ន សិស្សានុសិស្ស និងអ្នកផ្ទុកមេរោគអេដស៍ប្រជាពលរដ្ឋយ៉ាងច្រើននាក់ផងដែរ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានថ្លែងថា ដោយមើលឃើញគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពជាចំបងដល់គ្រប់ស្ថាប័នអង្គការដៃគូអភិវឌ្ឍន៍ អនុវត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទងអស់ នូវចំណេះដឹងក៏ដូចជាវិធានការណ៍ការពារមេរោគអេដស៍ ជំងឺអេដស៍ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។
លោកវេជ្ជបណ្ឌិត បានថ្លែងបន្តថា បើតាមការអង្កេតរកអត្រា ប្រេវ៉ាឡង់ របស់ថ្នាក់ជាតិ ឆ្នាំ២០១៣ បានបញ្ជាក់ថា ប្រទេសកម្ពុជា មានអត្រាមេរោគអេដស៍ ០.៦% នេះ ប្រធៀបធៀប ឆ្នាំ២០១០ គឺអត្រាប្រេឡង់មានរហូត០.៨០% បញ្ជាក់ឱ្យឃើញថាកម្ពុជា ទទួលបាននូវជោគជ័យ នៃកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ ហើយអាត្រា នៅក្នុងឆ្នាំង២០១៩ អាត្រឆ្លងមេរោគមានអត្រាទាបបំផុត ហើយអត្រា នៃការមរណភាព ដោយជំអឺអេដស៍ និងកាត់បន្ថយការមាក់ងាយរើសអើង ដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ គឺគ្មាននេះជាវឌ្ឍនៈភាព ប្រកបដោយក្តីសង្ឃឹម និងជឿជាក់ដ៏ពិប្រាកដ ក្នុងឆ្ពោះទៅសម្រេចគោលដៅ ឆ្នាំ២០២៥ខាងមុខនេះ។
លោកបានបញ្ជាក់ថា បើកយោតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកោះកុង លទ្ធផលដែលទទួលរយៈពេល១១ខែដំបូង សម្រាប់ឆ្នាំ២០១៩ និងធ្វើសេវ៉ាតេស្តឈាម រកមេរោគអេដស៍ មាន២កន្លែង គឺមន្ទីរពេទ្យបង្អែតខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ឃើញមានអាត្រាទាប់បំផុត ក្នុងការធ្វើតេស្តរកមេរោគអេដស៍ តែអ្វីដែលសំខានអ្នកផ្ទុកមេរោគអេដស៍ ពួកគាត់មកទួលសេវាព្យាបាលប្រចាំខែជាប្រចាំ មានទាំងសំណាក់ស្រុក នៅប្រទេសថៃ ក៏មកទទួលសេវាព្យាបាលជាប្រចាំផងដែរ ហើយមន្ទីរសុខាភិបាល និងអង្គការជាដៃគូក្រៅរដ្ឋាភិបាល ក៏មានការចូលរួមសហការណ៍ផ្សព្វផ្សាយផងដែរ និងធ្វើការណែនាំដល់បងប្អូនត្រូវមានការការពារជាមួយដៃគូរត្រូវប្រើសោមអនាម័យជានិច្ច ដើម្បីការពារការឆ្លងមេរោគនានា។
លោកស្រី ឈុន រ៉ាវុធ អភិបាលរង បានថ្លែងថា ដើម្បីកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ ពីដែគូរក្រៅផ្ទះយើងទាំងអស់ ចូលរួមការពារប្រើប្រាស់ ស្រោមអនាម័យ ដើម្បីការពារនៃការឆ្លងមេរោគនានា ដែលអាចចម្លងមកយើង ហើយយើងជួយធ្វើការផ្សព្វផ្សាយបន្តបន្ថែម ក្នុងការការពារ មេរោគអេដស៍ ហើយបើមានការសង្ស័យយើងត្រូវមកធ្វើតេឈាមជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យអស់មន្ទិលសង្ស័យ និងធ្វើការព្យាបាលជាបន្ទាន់ ហើយអ្វីដែលសំខាន់ស្មោះត្រង់ជាដៃគូរជាមួយប្តីប្រពន្ធ ដើម្បីជៀសវាងនៃការឆ្លងជំងឺផ្សេងៗ នាំឱ្យពិបាកដល់ក្រុមគ្រួសារ៕