(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បុរី ប៉េង ហួត បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ក្នុងមហាព្រឹត្តិការណ៍ "ភាពឥតខ្ចោះនៃជីវិតរស់នៅក្នុងដែនបៃតង"។
មហាព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ថ្មីស្ថិតនៅលើរុក្ខវិថី រ៉ូសាតូ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចម្ងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩៖០០ នាទីព្រឹក ដល់ម៉ោង ៩៖០០ នាទីយប់។
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា ”ក្រុមហ៊ុន បុរី ប៉េង ហួត មានមោទនភាពក្រៃលែង ដែលបាននាំមកជូនលោកអ្នកនូវគម្រោងថ្មី ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ត្រូវបានអភិវឌ្ឍឡើងដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២០នេះ។
គម្រោងចំនួនពីរដំបូង ក្នុងចំណោមគម្រោងចំនួន៦ គឺគម្រោង ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង គម្រោង ដឹស្តាផ្លាទីនីម អេកូឌែលតា ដែលមានលក្ខណៈពិសេសផ្សេងៗគ្នាយ៉ាងច្រើន បានបំផុសគំនិតពីធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ខ្មែរ និងការរស់នៅបែបទាន់សម័យ។
លោកស្រី បានបន្តទៀតថាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញ និងពោរពេញទៅដោយភាពច្នៃប្រឌិតប្លែកពីគម្រោងមុនៗ ស្ថិតក្នុងទីតាំងថ្មីនៃដំណាក់កាលទីពីររបស់គំរោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ដែលមានប្លង់មេរចនាក្រោមប្រធានបទ អេកូខូលិកសិន (eco collection) មានចំនួន ០៦ គំរោងផ្សេងៗគ្នា លាតសន្ធឹងលើផ្ទៃដីជាង១០០ហិកតាជាមួយនឹងវីឡាទំនើបចម្រុះរាប់ពាន់ផ្ទះ ព្រមទាំងផ្តល់ជូននូវភាពសម្បូរបែបនៃការរស់នៅបែបថ្មី កាន់តែទំនើប មិនធ្លាប់មានពីមុនមក ដើម្បីឆ្លើយតបទៅនឹងពាក្យស្លោករបស់ក្រុមហ៊ុនយើងខ្ញុំ “ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ”។
ក្នុងមហាព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងហ្គ្រេន ស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន” រឺ គម្រោងណាមួយរបស់បុរី ប៉េង ហួត លោកអ្នកនឹងទទួលបានសំណាងយ៉ាងសន្ធឹកសន្ធាប់ដូចជា: សំណាងទី ១ ពីស្លឹកបព្ចាលាភ នោះគឺ ការបញ្ចុះតម្លៃ រហូតដល់ ២០ម៉ឺនដុល្លារ នេះជាការផ្តល់ជូនដ៏អស្ចារ្យដែលលោកអ្នក នឹកស្មានមិនដល់។
សំណាងទី២ ពីស្លឹកបព្ចាលាភ គឺគ្រាន់តែចូលរួមក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់ធំ ទូរសព្ទដៃ iPhone 11 Pro Max និង រង្វាន់ជាច្រើនទៀត។ ហើយលោកអ្នកនឹងអាចទទួលបាននៅ សំណាងពីស្លឹកបព្ចាលាភ ៣ ផ្សេងទៀត នៅក្នុងមហាព្រឹត្តការណ៍នេះផ្ទាល់ផងដែរ។
សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែ ៤ ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។ មហាព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជន ចូលរួមដោយសេរី។
ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី លំនៅឋាន ពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង៕
កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក!
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth