(ប្រទេសចិន)៖ កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រទេសចិនបានចាប់ផ្ដើមបញ្ចេញនូវដំណើរការសាកល្បងថ្មីរបស់ខ្សែរថភ្លើងចំនួនពីរខ្សែ ដែលវាមានសមត្ថភាពខ្ពស់ អាចធ្វើដំណើរបានក្នុងល្បឿនហើយវាក៏ត្រូវបានគេរំពឹងទុកផងដែរ ជាមួយនឹងការដាក់ដំណើរការបើកឲ្យប្រើប្រាស់ជាស្ថាពរនាចុងឆ្នាំនេះផ្ទាល់តែម្ដង។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ
ចំពោះប្រវែងខ្សែផ្លូវដែកទាំងពីរនេះត្រូវបានគេបន្តឲ្យដឹងថា ខ្សែទីមួយមានប្រវែងសរុបទាំងអស់ ១៧៤ គីឡូម៉ែត្រដែលតភ្ជាប់ពីទីក្រុងប៉េកាំងរួមជាមួយទីក្រុង ចាងជែខូវ នៃខេត្តហឺបៃភូមិភាគខាងជើងរបស់ប្រទេសចិន និងខ្សែទីពីរមានប្រវែង ២៨៦,៨ គីឡូម៉ែត្របន្តភ្ជាប់ពីទីក្រុង ចាងជែខូវរហូតមកដល់តំបន់ហូហូតដែលជាទីតាំងតំបន់ស្វយ័តម៉ុងហ្គោលីស្ថិតនៅឯភូមិភាគខាងជើងនៃប្រទេសចិន។