(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកដែលបានបំពេញគ្រប់លក្ខខណ្ឌ ចំនួន៩០៦គ្រួសារ ស្មើនឹង ១ ៥០៦ បណ្ណ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពលរដ្ឋដែលទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងនោះ មានសម្បទានិកគម្រោងបែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ចំនួន ៧៣២ គ្រួសារ ស្មើ ១ ១៧៩ បណ្ណ និងដីរដ្ឋបាលសាធារណៈចំនួន៤១ បណ្ណ ស្ថិតនៅភូមិសុខសែនជ័យ ឃុំពាម ភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង និងភូមិខ្សាច់ស និងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងសម្បទានិក ដែលជាអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន ១៧៤ គ្រួសារ ស្មើ ២៧៤ បណ្ណ និងដីរដ្ឋបាលសាធារណៈ ចំនួន ១២បណ្ណ ស្ថិតនៅភូមិកូលអភិវឌ្ឍន៍ ឃុំស្តាយជីក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមការប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺសម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងពិធីនេះទទួលបានដីលំនៅឋានទំហំ ៣០ ម៉ែត្រ គុណ ៤០ ម៉ែត្រ និងដីកសិកម្មទំហំ ១ ហិកតា ស្មើៗគ្នា។

គិតពីពេលចាប់ផ្ដើមរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចែកដីជូនអតីតកងកម្លាំងប្រដាប់អាវុធនិងត្រសារ គ្រសារយោធិន និងនគរបាល នៅតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ បានចំនួន ១ ៣៤៤ ៨៨៩ ហិកតា ជូន ៤៨០ ៨៦២ គ្រួសារ និងចែកផ្ទះបានចំនួន ៧ ២៣៦ ខ្នងក្នុងនោះតាមរយៈ ៖

១៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASH IT + បានផ្តល់ដីសរុបទំហំ ១៦ ១១៤ ហិកតា ជូនប្រជាពលរដ្ឋ ៥ ០១០ គ្រសារ ស្ថិតនៅខេត្តគោលដៅចំនួន ៥ រួមមានខេត្តក្រចេះ, កំពង់ធំ, កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។

២៖ កម្មវិធីសម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ បានផ្តល់ដីសរុបទំហំ ៤ ៦៤៤ ហិកតា ជូនប្រជាពលរដ្ឋ ៣ ៥០៤ និងសាងសង់ផ្ទះបានចំនួន៦៨៦ 8 នៅខេត្តគោលដៅចំនួន ១២ រួមមាន ខេត្តកំពង់ស្ពឺ, ក្រចេះ, បាត់ដំបង, កំពតទីពង់ត្រាំ លើទីលាភ្នំសៀមរាប, ព្រះសីហនុ, ស្ទឹងត្រែង, រតនគីរី, កោះកុង និងខេត្តស្វាយរៀង។

៣៖ សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ - ផ្តល់ដីជួនតាមរយៈថវិកាពិសេសរបស់រាជរដ្ឋាភិបាល ការធ្វើប្រទានកម្មដីរដ្ឋ និយ័តកម្មដីរដ្ឋ សារាចរលេខ ០៣ និងតាមសំណើរបស់រដ្ឋបាលខេត្ត បានចំនួន ១១១ ៦១៦ ហិកតា ជូនប្រជាពលរដ្ឋចំនួន ៥៨ ១២៩ គ្រួសារ និងបានប្រទានកម្មដីតាមរយៈការអនុវត្តនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីទំហំជាង ១,២លានហិកតា ជូនប្រជាពលរដ្ឋប្រមាណ៤០០ ០០០ គ្រួសារ។

៤៖ ការអភិវឌ្ឍតាមបណ្តោយព្រំដែន ៖ ផ្តល់ដីសម្បទានសង្គមកិច្ចទំហំ ១២ ៥១៥ ហិកតា ជូនគ្រសារកងទ័ព និងនគរបាលជាតិចំនួន ១៤ ២១៩ គ្រសារ និងសាងសង់ផ្ទះបានចំនួន ៥ ៥៥៦ ខ្នង ស្ថិតនៅខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តព្រះវិហារ, ឧត្តរមានជ័យ, ស្វាយរៀង និងខេត្តស្ទឹងត្រែង។

គ្រសារសម្បទានិកទាំងអស់ បានសម្តែងការសាទរ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្រីក្រ ដ៏ពិតប្រាកដ ដើម្បីសង់លំនៅឋានសមរម្យនិងបង្កបង្កើនផល៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី៖