(កណ្ដាល)៖ សាកសពមនុស្សម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយបានរាយការណ៍ជូនសមត្ថកិច្ច នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ ដើម្បីស្វែងរកអត្តសញ្ញាណសព និងស្រាវជ្រាវរកសាច់ញាតិសពផងដែរ។
ករណីប្រទះគ្រោងឆ្អឹងសាកសពមនុស្សនេះ កើតឡើងនៅចំណុចមាត់បឹងត្បូង ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥៖០០នាទី ប្រជាពលរដ្ឋមិនស្គាល់ ឈ្មោះបាន ទៅរកខ្យងនៅបឹងត្បូង ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ហើយបានប្រទះឃើញគ្រោងឆ្អឹងសាកសព មនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ ទើជាប់នៅព្រៃរបោះ មាត់បឹងត្បូង។ បន្ទាប់មកខ្លួនក៏បានទៅប្រាប់ឈ្មោះ ធន ធុច ភេទប្រុស ដែលកំពុងតែបូមទឹកដាក់ ស្រែនៅជិតនោះ។ បន្ទាប់មកឈ្មោះធន ធុច បាន រាយការណ៍ជូនសមត្ថកិច្ច។
ករណីនេះ សមត្ថកិច្ចថ្នាក់ខេត្ត បានចុះសហការត្រួតពិនិត្យសាកសព និងស្វែងរកអត្តសញ្ញាណសាកសព ជនរងគ្រោះ និងស្រាវជ្រាវរកសាច់ញាតិសពផងដែរ៕