Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបចិនខ្មែរ ៣នាក់ សង្ស័យករណីចាប់ជម្រិត និងប៉ុនប៉ងសម្លាប់ជនរងគ្រោះ នៅខណ្ឌជ្រោយចង្វារ

12-12-2019 10:13

(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានដេញតាមរថយន្ដមួយគ្រឿងម៉ាក LEXUS 300 ពាក់ផ្លាកលេខ ភ្នំពេញ 2P-5587 ដោយសង្ស័យជាករណីចាប់ជម្រិត និងប៉ុនប៉ងសម្លាប់ដោយចងខ្សែជនរងគ្រោះ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ (ចិន២នាក់ និងខ្មែរម្នាក់) ស្ថិតនៅក្បែរក្រុមហ៊ុនហុងដា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ពាក់ព័ន្ធករណីខាងលើនេះ លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ បានឆ្លើយតបជាមួយភ្នាក់ងារ Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះថា «កម្លាំងអធិការដ្ឋាន ពិតជាបានតាមឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះមានចិន ២នាក់ និងខ្មែរម្នាក់ ដែលបានចងជនរងគ្រោះជាជនជាតិចិនដូចគ្នានៅក្នុងរថយន្ដ»

បើតាមលោកអធិការ ករណីនេះ កម្លាំងនគរបាលរបស់លោកកំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕