(ភ្នំពេញ)៖ ក្រុមហ៊ុននាឡិកាម៉ាក Blancpain សហការជាមួយ Timepieces រៀបចំកម្មវិធីតាំងពិព័រណ៍ផ្ដាច់មុខមួយនៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនប្រជាជនកម្ពុជា បានស្វែងយល់បន្ថែមពីការផលិតនាឡិកា ដែលមានវ័យចំណាស់ជាងគេ បំផុតនៅលើពិភពលោក។
ពិព័រណ៍នេះរៀបចំឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី0៤ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានវឌ្ឍនៈកាពីតាល់ រាជធានីភ្នំពេញ ដែលបានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន និងឆ្លៀតឱកាសអញ្ជើញប្រជាពលរដ្ឋកម្ពុជា ទាំងអស់មកចូលរួមស្វែងយល់អំពីក្រុមហ៊ុននាឡិកាមួយនេះ។
Blancpain បានផលិតនាឡិកាបែបមេកានិច ដែលកំណត់យកស្តង់ដារដ៏ល្អបំផុត តាំងពីឆ្នាំ ១៧៣៥។ ក្នុងនាមជាអ្នកថែរក្សាទំនៀមទម្លាប់ប្រពៃណីនៃការផលិតនាឡិកា Blancpain តែងតែព្យាយាមធ្វើឲ្យមានការភ្ញាក់ផ្អើល ជាមួយនឹងស្មារតីនៃការច្នៃប្រឌិតរបស់ខ្លួនជានិច្ច។ សម្រាប់ Blancpain ការរក្សាទំនៀមទម្លាប់នៃការផលិតនាឡិកាតាមបែបប្រពៃណីរបស់ខ្លួន គឺមិនត្រូវបានគេចាត់ទុកថា ជាឧបសគ្គសម្រាប់ការច្នៃប្រឌិត អ្វីដែលថ្មីនោះទេ ប៉ុន្តែផ្ទុយទៅវិញវាជាប្រវត្តិសាស្ត្រដែលបានកត់ត្រាទុករហូតមក នៅរោងចក្រ Le Brassus ហើយនៅទីនោះគឺជាកន្លែងដែលប្រមូលផ្ដុំទៅដោយប្រភពនៃចក្ខុវិស័យថ្មីៗជាច្រើនដែលមិនអាចប្រកែកបាន។
ភាពលេចធ្លោឡើងដែលប្រកបដោយភាពប៉ិនប្រសព្វ និងវិជ្ជាជីវៈរបស់ខ្លួន ដែលបង្ហាញនូវសមិទ្ធិផលសម្រេចបានតាមរយៈរូបថត និងខ្សែភាពយន្តជាច្រើន ក៏ដូចជាការតាំងពិព័រណ៍នាឡិកាដ៏ប្រណិតៗផងដែរនោះ និងផ្តល់នូវឱកាសដើម្បីស្វែងយល់ពីកេរ្តិ៍ដំណែលសិល្បៈចម្លាក់ដ៏អស្ចារ្យរបស់Blancpain គឺជាគន្លឹះនៃគុណតម្លៃសំខាន់ៗ ដែលនាំឲ្យម៉ាករបស់ខ្លួនកាន់តែល្បីល្បាញឡើង។
ការតាំងពិព័រណ៍នេះ Blancpain នឹងបង្ហាញនូវម៉ូតសំខាន់ៗចំនួន៣រួមមាន៖
* ទី១៖ Villeret គឺជាម៉ូតនាឡិកាដែល Classic បំផុតមួយរបស់ Blancpain។ លក្ខណៈដ៏ល្អឥតខ្ចោះដែលមិនអាចមើលរំលងបាន ដែល Blancpain លើកយកមកបកស្រាយនៃម៉ូតមួយនេះ គឺទម្រង់មុខដ៏ទាន់សម័យនៃនាឡិកា ដែលរក្សាបាននូវសោភ័ណ្ឌភាព និងភាពទាក់ទាញរបស់វាមិនចេះសាបសូន្យ។ ភាពមិនសាំុញាំនៃនាឡិកាទាំងមូល និងមុខនាឡិកាមើលទៅច្បាស់ត្រជាក់ភ្នែក ជាមួយនឹងតួនាឡិកាពីរជាន់ ដែលមានរាងស្ដើងហើយរឹងមាំរបស់ខ្លួនផងនោះ បានបង្ហាញនូវភាពឆើតឆាយ និងភាពទាក់ទាញមិនចេះជិនណាយ។
* ទី២៖ Fifty Fathoms ជាប្រភេទនាឡិកាមុជទឹករបស់ Blancpain។ Fifty Fathoms គឺជាម៉ូតនាឡិការបស់ Blancpain ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលស្រឡាញ់ការស្រាវជ្រាវក្រោមទឹកទូទាំងពិភពលោក ដែលត្រូវបានបង្ហាញថា ជាប្រភេទនាឡិកាមុជទឹកទំនើបដំបូងគេបង្អស់ ដែលបានផលិតឡេីងតាំងពីឆ្នាំ ១៩៥៣។ គ្រប់ម៉ូតនៃនាឡិកា Fifty Fathoms ដែលមានលក្ខណៈដ៏អស្ចារ្យ និងសម្បូបែបទាំងនេះគឺជាឬសគល់នៃកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរបស់បុព្វបុរស ដែលបានបង្កើតជាប្រភេទនាឡិកាដៃមុជទឹកបុរាណនេះឡើង។
* ទី៣៖ Women ជាម៉ូដនាឡិកាជាទីគាប់ចិត្តសម្រាប់ស្ត្រី។ ជានាឡិកាដៃដែលបានច្នៃប្រឌិត និងរចនាឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យបង្ហាញពីភាពទន់ភ្លន់តែរឹងមាំ ដូចជាការតាំងចិត្តរបស់ស្រ្តីអញ្ជឹង។ ម៉ូតនាឡិកា Women មួយនេះ ជាប្រភេទនាឡិកាដ៏ប្រណិតបំផុត ដែលត្រូវបានធ្វើឡើងគ្រប់យ៉ាងដោយដៃជាមួយនឹងប្រភេទម៉ាសុីនដំណេីរការបែបស្វ័យប្រវត្តិ ដែលផ្ដល់នូវភាពស្រស់ស្អាត និងសំបូរបែប។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វេីការទំនាក់ទំនងមកកាន់ហាងនាឡិកា Timepieces ០៧៨ ៧៧៧ ៩៣៨៕