(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាស តាមដងផ្លូវ១៧ខ្សែ ក្នុងរាជធានីភ្នំពេញ។
ជាមួយនឹងការជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍ នៅតាមដងផ្លូវ១៧ខ្សែ សូមប្រញាប់រួសរាន់ រៀបចំរុះរើចេញក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ជូនដំណឹងនោះតទៅ៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖