(ប៉េកាំង)៖ ពេលកន្លងទៅថ្មីៗនេះបណ្តាញទូរទស្សន៍សកលចិនគឺ CGTN បានបង្ហាញភាពយន្តឯកសារជាភាសាអង់គ្លេសចំនួនពីរ ស្តីពីការប្រឆាំងភេរវកម្មនៅភូមិភាគស៊ីនជាំង (Xinjiang)។ នេះជារឿងដ៏កម្រមួយក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះដែលប្រទេសចិន ឧទ្ទេសនាមដោយសព្វគ្រប់អំពីភាពធ្ងន់ធ្ងរនៃភេរវកម្មហិង្សា នៅភូមិភាគ ស៊ីនជាំង និងភាពសមហេតុផលក្នុងការប្រយុទ្ធប្រឆាំង នឹងភេរវកម្មនៃប្រទេសចិន តាមរយៈរូបភាពចាក់បញ្ចាំងភាពយន្តឯកសារជាភាសាអង់គ្លេស ហើយបានបញ្ជាក់ជាលក្ខណៈប្រព័ន្ធថា ការលុបបំបាត់ភាពជ្រុលនិយមគឺជាជម្រើសតែមួយគត់សម្រាប់សន្តិសុខ ការគ្រប់គ្រង និងភាពសុខសាន្តត្រាណយូរអង្វែងរបស់ភូមិភាគស៊ីនជាំង ប្រទេសចិន។
ភាពយន្តឯកសារទាំងនេះជា អង្គហេតុនៃការពិតដែលមិនអាចប្រកែកបានដែលបង្ហាញថា ចលនាអ៉ីស្លាមតួកគីស្ថានខាងកើត ជាចំណែកមួយនៃប្រព័ន្ធភេរវកម្មអន្តរជាតិ ហើយវាមិនត្រឹមតែគំរាមកំហែងដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបំផ្លាញដល់សន្តិសុខរួមនៃពិភពលោកទាំងមូលផងដែរ។
ពេលកន្លងទៅថ្មីៗនេះ រដ្ឋសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីគោលនយោបាយសិទ្ធិមនុស្សជនជាតិ Uygur ឆ្នាំ ២០១៩ ដោយបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសចិន ដោយបើកចំហ។ ការចាក់បញ្ចាំងភាពយន្តឯកសារចំនួនពីរពាក់ព័ន្ធនឹងភូមិភាគស៊ីនជាំងនេះ មិនត្រឹមតែធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញច្បាស់ពីធាតុពិតនៃបញ្ហា ស៊ីនជាំង ប៉ុណ្ណោះទេ ថែមទាំងមើលឃើញច្បាស់អំពីចេតនាអាក្រក់របស់អ្នកនយោបាយ និងប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន ដែលយកលេសប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពដើម្បីទប់ស្កាត់និងបំបែកបំបាក់ប្រទេសចិន៕