(កំពង់ឆ្នាំង)៖ កម្មការិនីម្នាក់បម្រើការងារនៅកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតក្នុងភូមិដំណាក់កី ឃុំជើងគ្រៀវ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង មានឈ្មោះ ងួន ស្រីពៅ អាយុ២៦ឆ្នាំ មានសំណាងឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន១ដប កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំដល់កន្លែងផ្ទាល់អ្នកនាង ងួន ស្រីពៅ បានរៀបរាប់ប្រាប់ឱ្យដឹងថា អ្នកនាងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយសារតែជីវភាពគ្រួសារជួបការលំបាក ខ្វះខាត និងរស់នៅក្នុងភាពក្រខ្សត់ និងមានកូនតូចចំនួន២នាក់នៅក្នុងបន្ទុកផងនោះ អ្នកនាងក៏បានសម្រេចចិត្តចាកចេញ ពីស្រុកកំណើតមករស់នៅខេត្តកំពង់ឆ្នាំង ដោយសុំគេស្នាក់នៅក្នុងរោងចិញ្ចឹមជ្រូក និងជួយមើលថែដាក់ចំណីឱ្យជ្រូកនៅក្នុងកសិដ្ឋាន ដើម្បីទទួលបានចំណូលខ្លះ។
អ្នកនាងបានបន្តទៀតថា ជាមួយនឹងការងារជាអ្នកមើលថែនិងចិញ្ចឹមជ្រូកនេះ មានពេលទំនេរខ្លះអ្នកនាងក៏ទៅស៊ីឈ្នួលដកស្មៅនៅចំការបន្លែគេខ្លះ គ្រាន់បានចំណូល បន្ថែម។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីដាក់ចំណីឱ្យជ្រូកក្នុងកសិដ្ឋានរួចអ្នកនាងបានទិញតែបៃតងអ៊ីឈីតាន់ រស់ជាតិតែផ្លែគូលេន ពីអ្នកលក់ដែលស្ថិតនៅជិតកសិដ្ឋានចំនួនមួយដប លុះពេលមួលគម្របដបទទួលទានក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំង ហើយក៏បានស្រែកប្រាប់អ្នកនៅជិតខាងគ្នាឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។
អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ទឹកប្រាក់១០០លានរៀលនេះពិតជាមានសារសំខាន់បំផុត ដោយក្រោយពីទទួលបានលុយរង្វាន់ធំនេះ អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើងអ្នកដែលមានសំណាង បានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕