(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយព្រមានចាត់វិធានការយ៉ាងតឹងរ៉ឹងបន្ថែមទៀត ចំពោះជនទាំងឡាយណាដែលប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសទិញ លក់ កាន់រក្សា ប្រើប្រាស់យានយន្ត ពុំទាន់អនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបញ្ជាក់ថា កន្លងមកទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំ និងមានវិធានការបង្ក្រាបបទល្មើស ពីអាជ្ញាធរមានសមត្ថកិច្ច យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្កេតឃើញថា សកម្មភាពទិញលក់ កាន់រក្សា ប្រើប្រាស់យានយន្ត ពុំទាន់អនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅឡើយ មានជាអាទិ៍គ្មានបង្កាន់ដៃពន្ធយានយន្ត បង្កាន់ដៃពន្ធយានយន្តនិងលតាប័ត្រក្លែងក្លាយ ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយ ពាក់ផ្លាកលេខក្លែងក្លាយ ការយកផ្លាកលេខត្រឹមត្រូវ ទៅបំពាក់លើយានយន្តខុសច្បាប់ ឬខុសអត្តសញ្ញាណ ការដាប់លេខតួ ឬលេខម៉ាស៊ីន និងការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស ឬដំឡើងរថយន្តដោយគ្មានច្បាប់អនុញ្ញាត៕
ព័ត៌មានលម្អិត សូមអានសេចក្តី ជូនដំណឹងទាំងស្រុង៖