(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីជំនាញជាច្រើនរូបនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បាននិងកំពុងជិះរថភ្លើង ដើម្បីពិនិត្យស្ថានភាពផ្លូវ ដើម្បីស្ថាបនាផ្លូវអមសងខាងផ្លូវភ្លើង។
ការជិះរថភ្លើង ដើម្បីពិនិត្យស្ថានភាពផ្លូវ គ្រោងស្ថាបនាផ្លូវអមសងខាងផ្លូវភ្លើង បានចេញដំណើរពីស្ថានីយ៍រថភ្លើងដើមទី (ក្នុងសង្កាត់ស្រះចក) ទៅដល់រ៉ារថភ្លើងសំរោង ក្នុងខណ្ឌពោធិ៍សែនជ័យ៕