Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្មបញ្ជូនក្រុមការងារចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែងរកឃើញថាក្រុមហ៊ុនសុីងបាយអូថេកមិនពាក់ព័ន្ធបទល្មើសកាប់ឈើ និងឈើច្បោះជ័រដូចព័ត៌មានផ្សព្វផ្សាយនោះទេ

11-12-2019 15:14

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថាក្រុមហ៊ុនសុីងបាយអូថេកបានប្រព្រឹត្តបទល្មើសកាប់ឈើ និងឈើច្បោះជ័រនៅក្នុងព្រៃសហគមន៏តំបន់ព្រៃឡង់គឺជាព័ត៌មានមិនពិតនោះទេ។

ការចេញសេចក្ដីប្រកាសបដិសេធទៅនឹងព័ត៌មានចោទប្រកាន់ខាងលើ ធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានបញ្ជូនក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាលចុះទៅសហការជាមួយមន្ទីកសិកម្ម និងរដ្ឋបាលព្រៃឈើខេត្តក្រចេះចុះធ្វើការពិនិត្យ និងស្រាវជ្រាវនូវព័ត៌មានខាងលើដល់ទីវាលជាក់ស្ដែងរួចមក។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទដែលចេញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ៖