(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីបរិច្ចាគឈាម សង្គ្រោះជីវិតដោយ ស្ម័គ្រចិត្ត ក្រោមប្រធានបទ«ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម» នៅស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា ដោយមានអ្នកស្មគ្រចិត្តបរិច្ចាកឈាមចំនួន ៦៤នាក់ បុរស៤៩នាក់ និងនារី ១៥នាក់។
ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អគ្គិសនីកម្ពុជាបានឆ្លៀតចំណាយពេលវេលា ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែក ក្នុងបេសកម្មសង្គ្រោះជិវិត និងផ្តល់សេចក្តីសង្ឃឹមសម្រាប់អ្នកដែលមានតម្រូវការឈាមបន្ទាន់ និងដើម្បីចូលរួមចំណែកបំពេញតម្រូវការឈាម ក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស៕