(ភ្នំពេញ)៖ ខណៈពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត កំពុងខិតជិតមកដល់ជាបណ្ដើរៗនោះ ក្រសួងទេសចរណ៍ បានបង្ហាញវីដេអូខ្លីមួយផ្សព្វផ្សាយដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរនានាឱ្យបានដឹង និងអំពាវនាវឱ្យចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះឱ្យបានច្រើនកុះករ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩៕