(ម៉ានីល)៖ ក្រុមអត្តពលិកកម្ពុជាបានឈ្នះមេដាយសរុបពី SEA Games 2019 ចំនួន៤៦គ្រឿង បើប្រៀបធៀប SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ កម្ពុជាទទួលបានមេដាយ ត្រឹមតែចំនួន១៧គ្រឿងប៉ុណ្ណោះ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ឝិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដែលជាថ្ងៃបញ្ចប់ការប្រកួតក្នុងព្រិត្តិការណ៍ The 30th SEA GAMES 2019 កម្ពុជាយើងទទួលបានមេដាយសរុប ចំនួន៤៦ក្នុងនោះ, មេដាយ មាស៤គ្រឿង ប្រាក់៦គ្រឿង សំរិទ្ធ៣៦គ្រឿង ដោយស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ចំណោម១១ប្រទេស គឹនៅលើ ទីម័រឡេស្តេ ឡាវ ប្រុយណេ។
វិញ្ញាសាដែលកីឡាករកម្ពុជាឈ្នះមេដាយ៤៦គ្រឿង មានដូចខាងក្រោម៖
១៖ គុនល្បុក្កតោ Arnis វិញ្ញាសាប្រយុទ្ធ
*មេដាយមាស១ * មេដាយប្រាក់២ * មេដាយសំរឹទ្ធ១៧
២៖ កីឡាប៉េតង់
* វាយបីនាក់នារី មេដាយមាស១ * វាយគូបុរស មេដាយប្រាក់១
៣៖ កីឡាតេក្វាន់ដូ
មេដាយមាស១ ដោយ ស៊ន សៀវម៉ី , មេដាយប្រាក់២, មេដាយសំរឹទ្ធ១
៤៖ កីឡា Juitjutsu
* មេដាយមាស១ ដោយ ចាន់ ចេសា
៥៖ កីឡាសីដក់ Sepaktakraw
* មេដាយប្រាក់១ជាក្រុម
៦៖ កីឡាប្រដាល់គុនខ្មែរ
* មេដាយសំរឹទ្ធ៣
៧៖ កីឡា Soft Tennis
* មេដាយសំរឹទ្ធ២
៨៖ កីឡាចំបាប់
* មេដាយសំរឹទ្ធ៥
៩៖ កីឡាប្រដាល់សកល
* មេដាយសំរឹទ្ធ៥
១០៖ កីឡាប្រដាល់ Kick boxing
* មេដាយសំរឹទ្ធ៣
១១៖ កីឡាបាល់ទាត់កម្ពុជា ចំណាត់ថ្នាក់លេខ៤
លោក ថោង ខុន បានបញ្ជាក់បន្ថែមថា ក្នុងចំណោមការប្រកួត SEAP Games និង SEA Games ទាំង២៩លើក កម្ពុជាបានចូលរួម១៩លើក ដណ្តើមបានមេដាយសរុប ៣៩៦គ្រឿង ក្នុងនោះមេដាយមាស៦៥, មេដាយប្រាក់១០៩ និងមេដាយសំរឹទ្ធ ២២២៕